ឡាក់តាសយប្រអប់ថ្មី!  

ស្រស់ស្អាតបែបធម្មជាតិ ហើយថែមទាំងមានអត្ថប្រយោជន៍ជាមួយភាពឈ្ងុយឆ្ងាញ់ និងគុណភាពពេញប្រអប់ដូចដើម

ព្រោះយើងយកចិត្តទុកដាក់រាល់វីធីសាស្ត្រនៃការផលិត ចាប់ផ្តើមពីការជ្រើសរើសវត្ថុធាតុដើមបានមកពីប្រភពនៃការផលិតសណ្តែកសៀងធម្មជាតិគុណភាពខ្ពស់ បែបពិសេសសុទ្ធថ្មី
ឆ្លងកាត់វិធីសាស្ត្រនៃការផលិតដ៏ទាន់សម័យ មានអនាម័យល្អ ទទួលបានតាមស្តង់ដារអន្តរជាតិ  ទើបធ្វើឲ្យទឹកដោះគោទឹកសណ្តែកឡាក់តាសយមានគុណភាពខ្ពស់
រសជាតិឆ្ងាញ់ជាងទឹកដោះគោផ្សេងៗ និងផ្តល់អត្ថប្រយោជន៍ខាងផ្នែកអាហាររូបត្ថម្ភខ្ពស់
ពោពេញទៅដោយប្រូតេអុីន និងអាមីណូអាសុីតដ៏សំខាន់ដល់រាង្គកាយ 9 ប្រភេទ

អាមីណូអាសុីតសំខាន់ 9 ប្រភេទ ប្រកបទៅដោយ

1. អៃសូលីវសុីន (Isoleucine) ជួយពង្រឹងការរីកចម្រើននិងដំណើរការនៃប្រព័ន្ធសរសៃប្រសាទ ជួយអភិវឌ្ឍការយល់ដឹង

2.លីវសុីន (Leucine) ជំរុញប្រព័ន្ធខួរក្បាល បង្កើនថាមពលសាច់ដុំ កោសិកាសរសៃប្រសាទខ្លាំង

3. ឡៃសុីន (Lysine) ជួយទំនុកបំរុងនិងបំបាត់ការឈឺសន្លាក់សាច់ដុំ ជាសារធាតុចាប់ផ្តើមមុនគេនៃ L-Carnitine ដែលជួយដល់ប្រព័ន្ធមេតាប៉ូលីស ជួយធ្វើឲ្យមានសមាធិ  និងស្រូបយកកាល់ស្យូម និងជួយការពារជំងឺពុកឆ្អឹង

4. មេថៃអូនីន (Methionine)  ជាសារធាតុប្រឆាំងអុកស៊ីតកម្ម កម្ចាត់ជាតិពុលចេញពីរាងកាយ និងជួយរំលាយជាតិខ្លាញ់

5. ហ្វីនីលអះឡានីន (Phenylalanine) បង្កើនការប្រុងស្មារតី, ថាមពល, ការចងចាំបន្ថែម, ការបន្ថយការធ្លាក់ទឹកចិត្ត និងកាត់បន្ថយចំណង់អាហារ

6. ធ្រីអូនីន (Threonine) បង្កើនភាពស៊ាំ ជួយប្រព័ន្ធមេតាប៉ូលីស មានប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមជាច្រើននៅក្នុងខ្លួន

7. វាលីន (Valine) ជួយជំរុញដំណើរការនៃខួរក្បាលនិងការសំរបសំរួលសាច់ដុំ

8. ធ្រីបតូហ្វែន (Tryptophan)  មានគុណភាពនៃការគេងលក់តាមបែបធម្មជាតិ។

9. ហិសធីលីន (Histidine) ចាំបាច់សម្រាប់កំណើននិងការអភិវឌ្ឍនៅវ័យកុមារ ជួយឱ្យប្រព័ន្ធសរសៃប្រសាទធ្វើការបានល្អ

Lactasoy នឹងបន្តឆ្ពោះទៅមុខ។

ហើយមិនឈប់ ខិតខំបង្កើតនិងអភិវឌ្ឍន៍ផលិតផល

ផ្តល់នូវគុណភាពដើម្បីតបស្នងសេចក្តីស្រលាញ់

និងជំនឿទុកចិត្តដល់អ្នកបរិភោគគ្រប់រូប

ដែលតែងតែគាំទ្ររហូតមក

 

Start typing and press Enter to search